គណៈគ្រប់គ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី ព្រមទាំងការិយាល័យតំណាងក្លូបលស្ទូដែនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខ ឃាង ស្ថាបនិក ជាប្រធាននាយកប្រតិបត្តិ រួមដំណើរដោយគណៈគ្រប់គ្រងសាលាជាច្រើននាក់ទៀត បានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណង៖
១.ចុះអនុស្សារណៈនៃការយោគយល់គ្នារវាងស្ថាប័នអប់រំអេជី និងសកលវិទ្យាល័យបច្ចេកវិទ្យា ហាប៊ីន
២.ចូលរួមក្នុងកិច្ចប្រជុំ «2024 Oversea High School Principal Campus Discovery» នៅសកលវិទ្យាល័យបច្ចេកវិទ្យា ហាប៊ីន
៣. ជួបសំណេះសំណាលជាមួយអតីតសិស្សនៃសាលារៀនអារីហ្សូន ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅទីនោះ។









