នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិហ្រ្គេនម៉ោន ដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ បានដឹកនាំសិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង ៩រូប ចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អបអរសាទរ និងជាកិត្តិយសសម្រាប់យុវសិស្ស សូរ សំណាង ជាសិស្សមកពីសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ត្រូវបានផ្តល់កិត្តិយសឡើងទទួលរង្វាន់ដោយផ្ទាល់ពីសម្តេច ក្នុងនាមសិស្សនិទ្ទេស A តំណាងខេត្តសៀមរាប។




