September 30, 2024

Day

ក្រុងស្ទឹងសែន៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្របគ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាងក្លូបលស្ទូដែនកម្ពុជា (Global Student Cambodia) ជាបុត្រសម្ព័ន្ធ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូ ជាច្រើនកុះករ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ6A ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទ 081 900 829។ គូសបញ្ជាក់ផងដែរថា សមិទ្ធិផលនេះគឺជាចំណងដៃពិសេសមួយទៀតដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ នៃការបង្កើតស្ថាប័នអបរំ អេជី។
Read More