រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អារីហ្សូនគ្រុប (Arizon Group) និងក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី (SBI Royal Securities) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី ដែលមានទីតាំងស្ថិតនៅអគារព្រីនស៍ភ្នំពេញថៅវើរ (Prince Phnom Penh Tower) ជាន់ទី១៣A មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។




